ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណប្រតិភូក្រសួង បានចូលរួមពិធីប្រគល់ពានរង្វាន់ ICT អាស៊ានឆ្នាំ២០១៦

នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង Bandar Seri Begawan, ប្រទេសប្រ៊ុយណេដារូស្សាឡាម ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណប្រតិភូក្រសួង បានចូលរួមពិធីប្រគល់ពានរង្វាន់ ICT អាស៊ានឆ្នាំ២០១៦ នៅក្នុងពិធីជប់លៀង (Gala Dinner) សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN-16)។
ការប្រកាសពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អាស៊ានឆ្នាំ២០១៦ ជូនដល់ម្ចាស់ជ័យលាភីក្នុងវិញ្ញាសាប្រកួតប្រជែងចំនួន៦ រួមមាន: វិញ្ញាសាវិស័យសាធារណៈ, វិស័យឯកជន, ការសហការទទួលខុសត្រូវសង្គម(CSR), មាតិកាឌីជីថល, ការបង្កើតធុរកិច្ចថ្មី និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ឆ្នាំ២០១៦នេះ កម្ពុជាដណ្តើមបានមេដាយចំនួន២គ្រឿង គឺមេដាយប្រាក់ ០១គ្រឿង ដែលអង្គការ ACTION IEC បាននាំយកផលិតផលឈ្មោះថា តោះFUND ទៅចូលរួមប្រកួតក្នុងវិញ្ញាសា«សហការទទួលខុសត្រូវសង្គម(CSR)» និងមេដាយសំរិទ្ធ ០១គ្រឿង បានទៅលើក្រុមហ៊ុន SEA VENTURES CO., LTD. ក្នុងវិញ្ញាសាការបង្កើតធុរកិច្ចថ្មី ដែលបាននាំយកផលិតផលឈ្មោះ CAMBOTICKET ទៅប្រកួតប្រជែង។ ឆ្នាំ២០១៤ កម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស០១ គ្រឿងលើវិញ្ញាសាការបង្កើតធុរកិច្ចថ្មី និង២០១៥ កម្ពុជាក៏ដណ្តើមបានមេដាយមាស០១គ្រឿងដែរលើវិញ្ញាសាសហការទទួលខុសត្រូវសង្គម(CSR) ។

អត្ថបទជាប់ទាក់ទង