ឯកឧត្ដម ឯក វណ្ណឌី  អញ្ជើញជាអធិបតីក្នុងពិធីជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើការងារកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលបុគ្គលិក

ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងចុះហត្ថលេខាជាមួយលោក ZHOA Xiaoguang អគ្គនាយរងប្រៃសណីយ៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លើការងារកិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាលបុគ្គលិករវាងការិយាល័យប្រៃសណីយ៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្តីការក្រសួង។
នៅក្នុងជំនួបនេះ ឯកឧត្ដម ឯក វណ្ណឌី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្ដម ZHOA Xiaoguang និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ។ ឯកឧត្ដម បានមានប្រសាសន៍បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននាថ្ងៃនេះនឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងនៃប្រទេសយើងទាំងពីកាន់តែត្រូវបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តឲ្យមានការផ្លាស់ប្តូរការធ្វើទស្សនកិច្ចសិក្សា និងធ្វើការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករវាងមន្ត្រីនៃក្រសួងទាំងពីរ។
ជាការឆ្លើយតប លោក ZHOA Xiaoguang បានថ្លែងអំណរគុណដល់ ឯកឧត្ដម ឯក វណ្ណឌី ដែលបានអនុញ្ញាតឲ្យលោក និងគណៈប្រតិភូបានចូលជួបពិភាក្សាការងារនាថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា តាមការស្នើរបស់ឯកឧត្ដមស្តីពីការជួយបណ្តុះបណ្តាលខាងផ្នែកដឹកជញ្ជូន ចិននឹងរៀបចំផ្នែកបច្ចេកទេសជំនាញមកផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ នៅក្នុងឱកាសនេះ លោក ZHOA Xiaoguang បានស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាធ្វើការជ្រើសតាំងមន្ត្រីរបស់ខ្លួនដើម្បីទៅបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខនេះ។
នៅក្នុងឱកាសនេះ ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាជាមួយលោក ZHOA Xiaoguang អគ្គនាយករង ប្រៃណីយ៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លើការងារកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបុគ្គលិក រវាងការិយាល័យប្រៃសណីយ៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន និង ក្រសួងប្រៃសណីយ៍ និងទូរគមន៍ នៃព្រះរាជាណាចក្រកម្ពុជា។
 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា