សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការអាគារទីស្តីការថ្មីក្រសួង ប.ទ
ថ្លែងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឮកឡើងវិញនូវអនុស្សាវរីយ៍ទាំងឡាយដែលបានបង្កើតឡើងវិញនូវវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីកំឡុងទសវត្សឆ្នាំ៨០ យើងមានទូរស័ព្ទតែពីរខ្សែរប៉ុណ្ណោះសម្រាប់ថ្នាក់ដឹកនាំប្រទេស។ ចំណែកការទំនាក់ទំនងរវាងក្រុងភ្នំពេញទៅតាមបណ្តាខេត្តត្រូវបានតភ្ជាប់ដោយមជ្ឈមណ្ឌលកណ្ដាល ប៉ុន្តែបច្ចុប្បន្នការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍បានជម្រុញឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក ការអភិវឌ្ឍន៍នេះបានជួយបង្កើនភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលក្នុងការទំនាក់ទំនង។ សម្តេចបានថ្លែងបន្តទៀតថា ការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) មានការរីកចម្រើនខ្ពស់ ដូចនេះអ្នកប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដើម្បីទាញយកគុណប្រយោជន៍ពីវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀត វិស័យ ICT ជាផ្នែកមួយក្នុងការជម្រុញការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកដើម្បីផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋសំដៅផ្តល់ជូននូវព័ត៌មានជាក់លាក់ ផ្ដល់នូវការយល់ដឹងអំពីនីតិវិធីក្នុងការស្នើសុំសេវា កាត់បន្ថយពេលវេលា បង្កើនប្រសិទ្ធិភាពការងារ និងពង្រឹងតម្លាភាព។ សម្តេចក៏បានអំពាវនាវឲ្យយើងគ្រប់គ្នាត្រូវស្វះស្វែងរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីអោយកម្ពុជាក្លាយទៅជាប្រទេសមួយដែលជឿនលឿនខាងផ្នែកបច្ចេកវិទ្យា ចាប់ផ្ដើមពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញនៃប្រពន្ធ័ទូរគមនាគមន៍។
សូមរំឮកថា ក្នុងឱកាសនោះ សម្តេចតេជោបានឧបត្ថមថវិកាដល់និស្សិតដែលមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំនួន៣០០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀលផងដែរ៕
សូមរំឮកថា ក្នុងឱកាសនោះ សម្តេចតេជោបានឧបត្ថមថវិកាដល់និស្សិតដែលមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំនួន៣០០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀលផងដែរ៕