សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការអាគារទីស្តីការថ្មីក្រសួង ប.ទ

ថ្លែងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឮកឡើងវិញនូវអនុស្សាវរីយ៍ទាំងឡាយដែលបានបង្កើតឡើងវិញនូវវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីកំឡុងទសវត្សឆ្នាំ៨០ យើងមានទូរស័ព្ទតែពីរខ្សែរប៉ុណ្ណោះសម្រាប់ថ្នាក់ដឹកនាំប្រទេស។ ចំណែកការទំនាក់ទំនងរវាងក្រុងភ្នំពេញទៅតាមបណ្តាខេត្តត្រូវបានតភ្ជាប់ដោយមជ្ឈមណ្ឌលកណ្ដាល ប៉ុន្តែបច្ចុប្បន្នការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍បានជម្រុញឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក ការអភិវឌ្ឍន៍នេះបានជួយបង្កើនភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលក្នុងការទំនាក់ទំនង។ សម្តេចបានថ្លែងបន្តទៀតថា ការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) មានការរីកចម្រើនខ្ពស់ ដូចនេះអ្នកប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដើម្បីទាញយកគុណប្រយោជន៍ពីវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀត វិស័យ ICT ជាផ្នែកមួយក្នុងការជម្រុញការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកដើម្បីផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋសំដៅផ្តល់ជូននូវព័ត៌មានជាក់លាក់ ផ្ដល់នូវការយល់ដឹងអំពីនីតិវិធីក្នុងការស្នើសុំសេវា កាត់បន្ថយពេលវេលា បង្កើនប្រសិទ្ធិភាពការងារ និងពង្រឹងតម្លាភាព។ សម្តេចក៏​បានអំពាវនាវឲ្យ​យើងគ្រប់គ្នាត្រូវ​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណាដើម្បី​អោយ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​ជឿនលឿន​ខាង​ផ្នែក​បច្ចេកវិទ្យា ចាប់​ផ្ដើម​ពី​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​នៃប្រពន្ធ័​ទូរគមនាគមន៍។
សូមរំឮកថា ក្នុងឱកាសនោះ សម្តេចតេជោបានឧបត្ថមថវិកាដល់និស្សិតដែលមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំនួន៣០០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០០០០រៀលផងដែរ៕
 

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី