ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើសេចក្តី​ព្រាង​ប្រកាស​ស្តីពី​ការ​ផ្តល់​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន

នារសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីស្ដីការ​ក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើសេចក្តី​ព្រាង​ប្រកាស​ស្តីពី​ការ​ផ្តល់​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ពាក់ព័ន្ធ​នឹង​បទប្បញ្ញត្តិ​ស្តីពី​ការ​គ្រប់គ្រង​អាជីវកម្ម​ល្បែង​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។

អត្ថបទជាប់ទាក់ទង