ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) 

ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស)។ កិច្ចប្រជុំនេះមានរៀបវារៈពិភាក្សាដូចខាងក្រោម៖
1.ពិនិត្យលើគម្រោងដែលមានស្រាប់នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំ រំកិល ២០១៨-២០២០។
2. ផ្តល់យោបល់ទៅលើរក្សាទុកកម្មវិធីកំពុងអនុវត្ត ឬមិនទាន់បានអនុវត្ត, បន្ថែមនូវគម្រោងថ្មី ឬលុបចោលគំរោងដែលបានអនុវត្តរួច។
3.ផ្តល់មតិណែនាំដល់អង្គភាពថ្មីដូចជានិយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមិនទាន់មានកម្មវិធីវិនិយោគសាធារណៈ ដើម្បីពិនិត្យនិងពិចារណាលើគម្រោង។
4 ពិភាក្សាលើបញ្ហាផ្សេងៗ៕

អត្ថបទជាប់ទាក់ទង