នាល្ងាចថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណប្រតិភូក្រសួង ប.ទ ទស្សនកិច្ចនៅបញ្ជរ (Booth) Viettel ដែលបានដាក់តាំងក្នុងកម្មវិធី GSMA World Congress 2017 និងបានចូលស្តាប់បទបង្ហាញស្ដីពីការគ្របដណ្តប់បណ្តាញ និងផែនការក្នុងការពង្រីកបណ្តាញ 4G របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណប្រតិភូក្រសួង ប.ទ ទស្សនកិច្ចនៅបញ្ជរ (Booth) Viettel ដែលបានដាក់តាំងក្នុងកម្មវិធី GSMA World Congress 2017 នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ

