កិច្ចប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសដើម្បីអភិវឌ្ឍ​វិស័យប្រៃសណីយ៍ "e-Commerce"

រាជធានីភ្នំពេញ៖ នា​ព្រឹកថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៧ ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើលក្ខណៈ​បច្ចេកទេស​ដើម្បី​អភិវឌ្ឍវិស័យ​ប្រៃសណីយ៍​ឱ្យស្រប​តាម​ការរីក​ចំរើន​របស់ e-Commerce នៅទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

កិច្ចប្រជុំបានធ្វើការពិភាក្សាសំខាន់ផ្តោតទៅលើផែនការសម្រាប់ឆ្នាំ២០១៧ និងគោលដៅការងារដែលត្រូវអនុវត្តន៍ក្នុង
រយៈពេល៥ឆ្នាំទៅមុខ ដោយបានលើកយកសេវាប្រៃសណីយ៍ របស់ប្រទេសសិង្ហបុរីមកធ្វើជាឧទាហរណ៍ក្នុងការធ្វើការ
ផ្សារភ្ជាប់គ្នារវាង សេវា​ប្រៃសណីយ៍​ និង​ សេវាថ្មីៗ​របស់​ e-commerce។

នាឱកាសនេះ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ក៏បានសង្កត់ធ្ងន់ផងដែរទៅ
លើចំណុចសំខាន់ៗដូចជា៖
–  ពិនិត្យ​មើល​ទៅ​លើ​ការបង្កើត ផែន​ការ​មេ សម្រាប់កំណត់ទិសដៅការងារពង្រីកវិសាលភាព​របស់​វិស័យ​ប្រៃសណីយ៍​  នៅពេលដែលសេវាកម្មរបស់វិស័យ​នេះឈានទៅរកការ​ដំណើរ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-Post)
-​ បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បទពិសោធន៍​ពី​បណ្ដា​ប្រទេស​ជិតខាង​ក្នុងការផ្លាស់​ប្តូរ​វិស័យ​ប្រៃសណីយ៍​អោយ​
ខ្លាយទៅ​ជាវិស័យមួយដែលអាចឈានមុខគេក្នុង​ការ​ផ្ដល់​សេវា​ e-Post និងសេវា​ផ្សារភ្ជាប់​ដទៃទៀត​
-​ ពង្រីក​វិសាលភាពក្នុងការផ្សារផ្ជាប់ទីផ្សារ​អេឡិចត្រូនិក​ និង​អតិថិជន​
–  ពង្រឹងសេវាប្រៃសណីយ៍ឲ្យកាន់តែល្អជាងមុនដោយធានាបានទាំងសុវត្ថិភាព ប្រសិទ្ធភាព​នៃការដឹកជញ្ជួន តម្លៃ និង
ពេលវេលា
-​ ពង្រឹង និងពង្រីកទំនាក់ទំនងរវាងបណ្តាប្រទេសជិតខាងដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា៕

 

អត្ថបទជាប់ទាក់ទង