ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យស្ដីចំនួនពីរ
ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើខ្លឹមសារសំខាន់ៗចំនួនពីរនៃ៖
១. សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់យន្តការសម្រាប់ការអនុវត្តកម្មវិធីមូលនិធិសេវាសកលលើវិស័យទូរគមនាគមន៍។
២. សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍។