កិច្ចប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍ "e-Commerce"
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍ឱ្យស្របតាមការរីកចំរើនរបស់ e-Commerce នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំបានធ្វើការពិភាក្សាសំខាន់ផ្តោតទៅលើផែនការសម្រាប់ឆ្នាំ២០១៧ និងគោលដៅការងារដែលត្រូវអនុវត្តន៍ក្នុង
រយៈពេល៥ឆ្នាំទៅមុខ ដោយបានលើកយកសេវាប្រៃសណីយ៍ របស់ប្រទេសសិង្ហបុរីមកធ្វើជាឧទាហរណ៍ក្នុងការធ្វើការ
ផ្សារភ្ជាប់គ្នារវាង សេវាប្រៃសណីយ៍ និង សេវាថ្មីៗរបស់ e-commerce។
នាឱកាសនេះ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានសង្កត់ធ្ងន់ផងដែរទៅ
លើចំណុចសំខាន់ៗដូចជា៖
– ពិនិត្យមើលទៅលើការបង្កើត ផែនការមេ សម្រាប់កំណត់ទិសដៅការងារពង្រីកវិសាលភាពរបស់វិស័យប្រៃសណីយ៍ នៅពេលដែលសេវាកម្មរបស់វិស័យនេះឈានទៅរកការដំណើរការតាមប្រព័ន្ធអេឡិចត្រូនិក (e-Post)
- បង្កើនការយកចិត្តទុកដាក់ខ្ពស់ទៅលើបទពិសោធន៍ពីបណ្ដាប្រទេសជិតខាងក្នុងការផ្លាស់ប្តូរវិស័យប្រៃសណីយ៍អោយ
ខ្លាយទៅជាវិស័យមួយដែលអាចឈានមុខគេក្នុងការផ្ដល់សេវា e-Post និងសេវាផ្សារភ្ជាប់ដទៃទៀត
- ពង្រីកវិសាលភាពក្នុងការផ្សារផ្ជាប់ទីផ្សារអេឡិចត្រូនិក និងអតិថិជន
– ពង្រឹងសេវាប្រៃសណីយ៍ឲ្យកាន់តែល្អជាងមុនដោយធានាបានទាំងសុវត្ថិភាព ប្រសិទ្ធភាពនៃការដឹកជញ្ជួន តម្លៃ និង
ពេលវេលា
- ពង្រឹង និងពង្រីកទំនាក់ទំនងរវាងបណ្តាប្រទេសជិតខាងដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា៕