ឯកឧត្ដម​ ត្រាំ​ អីុវ​តឹក​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ស្ដីពី​ “ការ​ពិ​ភាក្សា​ដោះស្រាយ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​” 

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទី នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនានា។ 

 

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

កិច្ចប្រជុំនេះបានលើកឡើងពីការផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទទាំង៣ គឺ Cellcard, Metfone និង Smart គឺជាការប្រកួតប្រជែងដណ្តើមទីផ្សារទូរគមនាគមន៍ដោយនាំគ្នាទម្លាក់តម្លៃសេវាទូរគមនាគមន៍យ៉ាងគំហុក ។ ក្រុមហ៊ុនខ្លះបញ្ចុះតម្លៃទាំងបង្ខំចិត្ត ហើយបានស្នើសុំអោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជួយមានវិធានការដោះស្រាយ ប្រសិនបន្តនឹងធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ឬក៏ដួលរលំទីផ្សារទូរគមនាគមន៍កម្ពុជា ។ ផ្អែកលើច្បាប់ទូរគមនាគមន៍ ដែលតម្រូវឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានតម្រូវឲ្យប្រតិបត្តិករទូរស័ព្ទទាំង៣ ប្រជុំគ្នាឯកភាពកំណត់តំលៃទាបបំផុតរបស់សេវាទូរគមនាគមន៍សម្រាប់ធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្មនៅអនាគតឲ្យបានមុនថ្ងៃ៣១ ខែមីនា ជាកំហិត ។ ប្រសិនបើមិនមានការឯកភាព ក្រសួងនឹងប្រើតំលៃថ្លៃដើមមួយសិក្សាដោយអ្នកជំនាញឯករាជ្យ ដើម្បីប្រកាសឲ្យប្រតិបត្តិករទាំងអស់អនុវត្ត៕


 

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍