ឯកឧត្តម ឯក វណ្ណឌី បាន​ដឹក​​នាំ​គណៈ​ប្រតិភូ​បន្ត​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​មន្ទីរ​ប្រៃសណីយ៍​ចិន​នៅ​ទី​ក្រុង​ណាន​ជីង​ ខេត្ត​ជៀង​សូ​

ទីក្រុងណានជីង៖​ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​កម្ពុជា​ ដឹក​នាំ​ដោយ​ឯកឧត្ដម​រដ្ឋ​លេខា​ធិការ​ ឯក​ វណ្ណឌី​ បាន​បន្ត​ដំណើរ​ទៅ​ទស្សនៈ​កិច្ច​នៅ​មន្ទីរ​ប្រៃសណីយ៍​ចិន​ នៅ​ទី​ក្រុង​ណាន​ជីង​ ខេត្ត​ជៀងសូ​ ដើម្បី​​ពិនិត្យ​សកម្មភាព​ការ​ងារ​តាម​បណ្តា​ខេត្ត​ក្នុង​គោល​បំណង​ដក​ស្រង់​បទ​ពិ​សោធន៍​ពីរបៀប​របប​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ប្រៃសណីយ៍​ចិន​។

បន្ទាប់មកគណៈប្រតិភូបានបន្តដំណើរចុះពិនិត្យប្រសិទ្ធភាពការងារជាក់ស្តែងនៅតាមមូលដ្ឋានក្នុងការ​ជំរុញ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ចិន​ក្នុង​ការ​អភិវឌ្ឍ​តាម​មូល​ដ្ឋាន​តាម​រយៈ​សាខា​ប្រៃសណីយ៍​ចិ​ន​។ ​ជាក់​ស្តែង​គណៈ​ប្រតិ​ភូកម្ពុជា​បាន​ពិនិត្យ​ឃើញ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​វិស័យ​ពាណិជ្ជ​កិច្ច​អេឡិច​ត្រូនិច​របស់​ខ្លួន​តាម​រយៈ​ប្រៃសណីយ៍​ចិន​ និង​បាន​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋ​កិច្ច​នៅ​តាម​មូលដ្ឋាន​​កាន់​​តែ​ប្រសើរ​ឡើង​ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​នៅ​តាម​មូលដ្ឋាន​ផង​ដែរ៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”