ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អីុវ​តឹក​ និង​លោក​ជំ​ទាវ​ បាន​អញ្ជើញចូល​រួម​ក្នុងពិធីសូត្រមន្ត​ រាប់បាត្រ និង​សំ​ណេះ​​សំណាល​ជាមួយ​មន្ត្រី​រាជ​ការ​ និង​និវត្តន៍​ជន​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក និងលោកជំទាវ ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​​រាប់​បាត្រ​ និង​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជ​ការ​ និង​និវត្តន៍​ជន​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​រកា​ នព្វស័ក​ ព.ស​ ២៥៦១​ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជ​ការ​ និង​និវត្តន៍​ជន​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក និងលោកជំទាវ

មានមតិក្នុងពិធីសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និង​ដឹង​គុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​និវត្តន៍​ជន​របស់​ក្រសួង​ទាំង​អស់​ដែល​បាន​ធ្វើ​ពលិកម្ម​យ៉ាង​ធំ​ធេង​ក្នុង​ការ​លះ​បង់​កម្លាំង​កាយ​ កម្លាំង​ប្រា​ជ្ញា​ ពុះ​ពារ​រាល់​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ខិត​ខំប្រឹង​ប្រែង​ជម្រុញ​ការ​ស្ដា​ និង​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​ជា​គុណ​ប្រយោជន៍​ចំពោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​យើង​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ទោះ​បី​ជា​ លោក​ លោកស្រី​ បាន​ចូល​និវត្តន៍​ហើយ​ក្ដី​ក៏​ថ្នាក់​ដឹក​នាំ​ទាំង​អស់​របស់​ក្រសួង​នៅ​តែ​យ​ក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សុខ​ទុក្ខ​របស់​ លោក​ លោកស្រី​ជា​និវត្តន៍​ជន​គ្រប់​ៗ​រូប​ដោយ​មិន​ទុក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រស់​នៅ​ឯក​កោ​ឡើយ​។​

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជូនអំណោយជាប្រាក់ឧបត្ថម្ភ និងវត្ថុអនុស្សាវរីយ៍ ដល់​និវត្តន៍​ជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​រកា​ នព្វ​ស័ក​ ព.ស​ ២៥៦១​ ផង​ដែរ៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍