ឯកឧត្ដម ឯក វណ្ណឌី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ទៅ​ទស្សនៈ​កិច្ច​សិក្សា​នៅ​សា​ខា​ប្រៃ​សណីយ៍​ចិន​

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Beijing សាធារណរដ្ឋប្រជាមានិតចិន ​ឯកឧត្ដម​ ឯក ​វណ្ណ​ឌី​ រដ្ឋលេខា​ធិការ​ក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅទស្សនៈ​កិច្ច​សិក្សានៅសាខាប្រៃសណីយ៍ចិន ដើម្បី​ស្វែង​យល់​ពី​ការ​​រីក​​ចំរើន​​ និង​​ផ្លាស់​​ប្តូរ​​នូវ​បទ​​ពិសោធន៍​​ នៃ​​ការ​​ប្រតិបត្តិការ​​ប្រៃសណីយ៍​​ និង​​ការ​ផ្តល់​សេវា​​ផ្សេងៗ​​ទៀត​​របស់​​ប្រៃសណីយ៍​​ចិន​។

 

ជា​មួយ​​គ្នា​​​នេះ​ដែរ​​ គណៈ​ប្រតិភូក៏​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ក្រុមហ៊ុន​សាជីវកម្មប្រៃសណីយ៍​​ចិន​​ ដើម្បី​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​អាជីវកម្ម​ និង​របៀប​​នៃការ​ពង្រីក​មុខ​របរ​អាជីវកម្ម​ផ្សេងៗ​ទៀត​ ដើម្បី​ធានា​ការ​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកប​ដោយ​ចីរភាព។​

រូបភាពខ្លះៗអំពីដំណើរទស្សនៈកិច្ចសិក្សា និងជំនួបប្រជុំ​ទ្វេភាគី៖


 

 

អត្ថបទជាប់ទាក់ទង