សិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយ និងការប្រមូលធាតុចូលលើគម្រោងបង្កើតមជ្ឍមណ្ឌលសហប្រតិបត្តិការព័ត៌មានលំហអាកាសក្នុងតំបន់ទន្លេមេគង្គ”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយ និងការប្រមូលធាតុចូលលើគម្រោងបង្កើតមជ្ឍមណ្ឌលសហប្រតិបត្តិការព័ត៌មានលំហអាកាសក្នុងតំបន់ទន្លេមេគង្គ”។
ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សិក្ខាសាលានេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជំនាញតំណាងមកពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ៕