ឯកឧត្តម ត្រាំ អីុវតឹក  អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អគារ​សិក្សា​វិទ្យា​ល័យ​​ ហ៊ុន​ ​សែន​ កំពង់​លែង​ ខេត្ត​កំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ត្រាំ អីុវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ រួម​ជា​មួយ​ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ខេង​ សុមេធ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អគារ​សិក្សា​ និង​សមិទ្ធ​ផល​នានា​ក្នុង​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់​លែង​  ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ គណៈ​ប្រ​តិ​ភូ​អម​ដំណើរ​ ព្រម​ទាំង​ប្រ​ជា​ពល​រដ្ឋ​មក​ពី​ឃុំ​ទាំង​ប្រាំ​បួន​ក្នុង​ស្រុក​កំពង់​លែង ​សរុប​ ៣១០៦​នាក់​។​

សមិទ្ធិផលដែលត្រូវបានបើកការដ្ឋានសាងសង់នាពេលនោះរួមមាន៖
១-អគារសិក្សា ០១ខ្នង បីជាន់ ៣៦បន្ទប់
២-ទីចាត់ការ និងការិយាល័យ ១ខ្នង ៣បន្ទប់  (មានបន្ទប់កុំព្យូទ័រសម្រាប់គ្រូ និង​បន្ទប់​បណ្ណា​ល័យ​សម្រាប់​សិស្ស​សិក្សា​ស្រាវជ្រាវ​)
៣-ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្ស ២ខ្នង ២ជាន់ ២០បន្ទប់
៤-របងជុំវិញ និងខ្លោងទ្វារសាលារៀន
៥-ចាក់ដីបំពេញទីលានកីឡា និងទីធ្លាសាលា
៦-រៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ។

ទាំងនេះគឺជាអំណោយដ៏ធំធេង និងមានសារៈប្រយោជន៍បំផុត របស់សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សម្រាប់​ក្មួយ​ៗ​ទាំង​អស់​នៅ​ក្នុង​ស្រុក​កំពង់​លែង​ទាំង​មូល​ និង​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ទៅ​អនាគត​សម្រាប់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​ជា​មា​តា​បី​តា​៕​

 

អត្ថបទជាប់ទាក់ទង