កិច្ច​ប្រជុំ​​ដើម្បី​​ស្វែង​​រក​​ការ​​គាំ​​ទ្រ​​ក្នុង​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​អំពី​​ការ​​អភិវឌ្ឍន៍​​វិស័យ​​ប្រៃ​សណីយ៍​​នៅ​​កម្ពុជា​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​ប្រតិភូ​ក្រុម​ហ៊ុន​ LODICS​ ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​នៅ​កម្ពុជា​។

នៅក្នុងជំនួបនោះ ឯកឧត្តម​បាន​លើក​ឡើង​ពី​គោល​បំណង​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​រិះរក​វិធី​សាស្ត្រ​ក្នុង​ការ​ជំរុញ​សេវា​ប្រៃសណីយ៍​អេឡិច​ត្រូនិច​ (E-Postal​ Service)​ ​និង​​ពង្រីក​ទី​ផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​ឲ្យ​រីក​ចំរើន​ឡើង​។​ ឯកឧត្ដម​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​ចូល​រួម​សហការណ៍​ជា​មួយ​​ក្រសួង​ដើម្បី​ពិនិត្យ​ និង​រិះ​រក​មធ្យោ​បាយ​ដើម្បី​ជួយ​កែ​ប្រែ​សេវា​ប្រៃ​សណីយ៍​កម្ពុជា​ពី​ការ​អនុវត្តន៍​តាម​បែប​បុរាណ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ផ្តល់​សេ​វា​ប្រៃ​សណីយ៍​តាម​បែប​ទំនើប​វិញ​។



ជា​ការ​ឆ្លើយ​តប​ ភា​គី​កូរ៉េ​មាន​ភាព​សោម​នស្ស​រីក​រាយ​ក្នុង​ការ​ត្រៀម​ខ្លួន​សហការណ៍​ជា​មួយ​ភា​គី​កម្ពុជា ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍​តា​ម​រយៈ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​ (E​-Commerce​)។​ ភាគី​កូរ៉េ​ក៏​បាន​សន្យា​ថា​នឹង​ធ្វើ​កិច្ច​សហការណ៍​ជា​មួយ​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ការ​រៀប​ចំ​ បង្កើន​សក្តា​នុភាព​របស់​វិស័យ​ប្រៃ​សណីយ៍​កម្ពុជា​ឲ្យ​រីក​ចំរើន​ឡើង​។​

 

អត្ថបទជាប់ទាក់ទង