សិក្ខា​សាលា​ស្ដី​ពី​ “ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ប្រមូល​ធាតុ​ចូល​លើ​គម្រោង​បង្កើត​មជ្ឍមណ្ឌល​សហ​ប្រតិបត្តិ​ការ​ព័ត៌​មាន​លំហ​អាកាស​ក្នុង​តំបន់​ទន្លេ​មេគង្គ”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សា​លា​ស្ដី​ពី​ “ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ប្រមូល​ធាតុ​ចូល​លើ​គម្រោង​បង្កើត​មជ្ឍមណ្ឌល​សហ​ប្រតិបត្តិ​ការ​ព័ត៌​មាន​លំហ​អាកាស​ក្នុង​តំបន់​ទន្លេ​មេគង្គ”​។
 

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

សិក្ខាសាលានេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ព្រម​ទាំង​មន្ត្រី​ជំនាញ​តំណាង​មក​ពី​បណ្ដា​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ផង​ដែរ៕​


 

 

អត្ថបទជាប់ទាក់ទង