កិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីសេចក្តីប្រកាសពីការកែសម្រួល និងបំពេញបន្ថែមលេខកូដប្រៃសណីយ៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីប្រកាសស្ដីពីការកែសម្រួល និងបំពេញបន្ថែមលេខកូដប្រៃសណីយ៍។