ឯកឧត្ដម ត្រាំ អីុវតឹក អនុញ្ញាតឲ្យប្រតិភូទូរគមនាគមន៍កូរ៉េចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញស្ដីពីបច្ចេកវិទ្យា 5G នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យប្រតិភូទូរគមនាគមន៍កូរ៉េ (Korea Telecommunication) ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញស្ដីពីបច្ចេកវិទ្យា 5G នៅទីស្ដីការក្រសួង។
បច្ចេកវិទ្យា 5G នេះត្រូវបានសាធារណរដ្ឋកូរ៉េកំពុងដាក់ដំណើរការសាកល្បង និងគ្រោងដាក់ឲ្យធ្វើអាជីវកម្មផ្លូវការក្នុងឆ្នាំ២០១៩ខាងមុខ។ តាមរយៈបទបង្ហាញនេះ ភាគីទូរគមនាគមន៍កូរ៉េបានចែករំលែកនូវបទពិសោធន៍ និងព័ត៌មាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលសាធារណរដ្ឋកូរ៉េជួបប្រទះក្នុងដំណាក់កាលដាក់ដំណើរការសាកល្បង។ តាមជំនួបនេះដែរ ភាគីទូរគមនាគមន៍កូរ៉េបានគ្រោងនឹងរៀបចំជាសិក្ខាសាលាដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ខ្លួនមានទៅដល់ប្រតិបត្តិករទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ៕