សិក្ខាសាលាផ្សព្វ​ផ្សាយ​​ស្ដី​​ពី​​កម្ម​​វិធី​​​កំណែ​​​​ទម្រង់​​ការ​​គ្រប់​​គ្រង​​ហិរញ្ញ​​វត្ថុ​​សា​ធារណៈ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ស្ដី​ពី​កម្ម​វិធី​កំណែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ នៅ​ទី​ស្ដី​ការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​។

ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍

សិក្ខា​សា​លា​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ ដែល​ជា​គ្រូ​បង្គោល​ដើម្បី​ធ្វើ​បទ​បង្ហាញ​ និង​ចែក​រំ​លែង​នូវ​បទ​ពិសោធន៍​ការ​ងារ​អំពី​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​នា​ពេល​កន្លង​មក​ដូច​ជា៖​
– ការបង្ហាញកម្រងឯកសារ (VDO) ស្ដីពីកម្មវិធីកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​នៅ​កម្ពុជា​។
​- បទបង្ហាញស្ដីពី “សាវតា វឌ្ឍនភាព ចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ។​
– បទ​បង្ហាញ​ស្ដី​ពី​ “សារាចររដ្ឋាភិបាល លេខ ០៩ ស.រ ស្ដីពីវិធាន និងនីតិវិធី នៃការរៀបចំ​ការ​អនុវត្តន៍​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ និង​វាយ​តម្លៃ​លើ​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ​។​
​- បទបង្ហាញស្ដីពី “ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមដំណាក់កាលទី៣ ​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​ឆ្នាំ​២០១៧​-​២០១៩​។​
-បទបង្ហាញ “ការចែករំលែកបទពីសោធន៍អំពីការអនុវត្តន៍ថវិកាកម្មវិធីរបស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ៕​

ឯកឧត្ដមរដ្ឋលេខាធិការសង្ឃឹមថាអង្គសិក្ខាសាលាទាំងមូលនាពេលនេះនឹងទទួលបានបទពិសោធន៍ថ្មីៗតាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​គ្រូ​បង្គោល​ដើម្បី​ជា​ប្រយោជន៍​ផ្ដល់​នូវ​សូច​នាករ​ដល់​អង្គភាព​របស់​ខ្លួន​ និង​បាន​យល់​ដឹង​អំពី​ការ​កំណត់​ចក្ខុ​វិស័យ​ យុទ្ធ​សាស្ត្រ​គាំទ្រ​ក្នុង​កម្ម​វិ​ធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ​ឲ្យ​បាន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​៕

 

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី