ឯកឧត្ដម ត្រាំ អុីវតឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធសេចក្ដីព្រាងអនុក្រឹត្យចំនួន ៣ នៅទីស្តីការណ៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធសេចក្ដីព្រាងអនុក្រឹត្យចំនួន ៣ ដូចជា៖
១.សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍។
២.សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសម្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
៣.សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការផ្ដល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕
ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍