ឯកឧត្ដម ត្រាំ អីុវតឹក ​អនុ​ញ្ញាត​​ឲ្យ​​ប្រ​តិ​ភូ​​ទូរ​គមនាគមន៍​​​​​កូរ៉េ​ចូល​​ជួប​​ពិភាក្សា​​ការ​​ងារ​​ និង​​ធ្វើ​​បទ​​បង្ហាញ​​ស្ដី​​ពី​​បច្ចេក​​វិទ្យា​​ 5G​​ នៅ​ទីស្ដី​​​ការ​​​​​​ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ទូរគមនាគមន៍​កូរ៉េ​ (Korea​ Telecommunication​) ចូល​ជួប​ពិភាក្សា​ការ​ងារ​ និង​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​បច្ចេក​វិទ្យា​ 5G​ នៅ​ទីស្ដី​ការ​ក្រសួង​។​

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍

បច្ចេកវិទ្យា​ 5G​ នេះ​ត្រូវ​បាន​សា​ធារ​ណ​រដ្ឋ​កូរ៉េ​កំពុង​ដាក់​ដំណើរ​ការ​សាក​ល្បង​ និង​គ្រោង​ដាក់​ឲ្យ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​។​ តាម​រយៈ​បទ​បង្ហាញ​នេះ​ ភា​គី​ទូរ​គមនាគមន៍​កូរ៉េ​បាន​ចែក​​រំលែក​នូវ​បទ​ពិសោធន៍​ និង​ព័ត៌​មាន​ ព្រម​ទាំង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​សាធារណ​រដ្ឋ​កូរ៉េ​ជួប​ប្រទះ​ក្នុង​ដំណាក់​កាល​ដាក់​ដំណើរ​ការ​សាក​ល្បង​។ តាម​ជំនួប​នេះដែរ​ ភា​គី​ទូរ​គមនាគមន៍​កូរ៉េ​បាន​គ្រោង​នឹង​រៀប​ចំ​ជា​សិក្ខា​សាលា​ដើម្បី​ធ្វើ​ការ​ចែក​រំ​លែក​នូវ​បទ​ពិសោធន៍​ខ្លួន​មាន​ទៅ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​នៅ​កម្ពុជា​ក្នុង​ពេល​វេលា​សម​ស្រប​ណា​មួយ​៕​

 

អត្ថបទជាប់ទាក់ទង