កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រាល​ដាល​មេ​រោគ​​អេដស៍​/ជំងឺ​អេដស៍​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រាល​ដាល​មេរោគ​អេដស៍​/ជំងឺ​អេដស៍​ នៅ​ទី​ស្ដី​ការ​ក្រសួង​។

កិច្ចប្រជុំនេះមានគោលបំណងបង្កើត និង​បែង​ចែក​ភារ​កិច្ច​ដល់​ក្រុម​ការ​ងារ​ដើម្បី​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រាល​ដាល​មេរោគ​អេដស៍​​/ជំងឺ​អេដស៍​ជូន​មន្ត្រី​រាជ​ការ​ និ​យោ​ជិត​ បណ្ដា​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ក្នុង​គោល​ដៅ​ចូល​រួម​បង្ការ​ ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ និង​បញ្ហា​គ្រឿង​ញៀន​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល