ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញ​ជា​អធិបតី​ក្នុង​​សិក្ខា​សា​លា​​ស្តី​អំ​ពី​"​ការ​តម្រង់​ទិស​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ ជាតិ​/​អន្តរ​ជាតិ​ ប្រ​ចាំ​ឆ្នាំ​២០១៧​"​​

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​សិក្ខា​សាលា​ស្តី​អំពី​"ការ​តម្រង់​ទិស​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ជាតិ​/អន្តរជាតិ​ ប្រ​ចាំ​ឆ្នាំ​២០១៧​"​ នៅ​វិទ្យា​ស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍


គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានេះឡើង​គឺដើម្បីធ្វើការណែនាំ និង​តម្រង់​ទិស​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បច្ចេក​វិទ្យា​គមនាគមន៍​​ និង​ព័ត៌មាន​ ជាតិ​-អន្តរជាតិ​ មុន​ពេល​ពួក​គេ​ចុះ​ធ្វើ​បេសកកម្ម​ទៅ​តាម​បណ្តា​ខេត្ត​ (ឃុំ​/សង្កាត់​) ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​

ក្រុមអ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន គឺជាកម្មវិធីមួយដែលផ្តល់​ជា​ឱកាស​ដល់​យុវជន​ជាតិ​ និង​អន្តរជាតិ​ បាន​ចុះ​មូលដ្ឋាន​ (ឃុំ/​សង្កាត់)​ តាម​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​​ និង​ព័ត៌​មាន​ទៅ​ដល់​មន្ត្រី​រាជ​ការ​ សិស្សា​នុសិស្ស​ និង​ប្រជាពល​រដ្ឋ​ផ្ទាល់​ផង​ដែរ​។ មួយ​វិញ​ទៀត​​ គោល​បំណង​នៃ​កម្មវិធី​នេះ​ គឺ​​ដើម្បី​លើក​កម្ពស់​លើ​ការ​អភិវឌ្ឍ​វិស័យ​ ICT​ និង​សម្រាប់​អភិវឌ្ឍន៍​  ឃុំ/​សង្កាត់​ និង​ផ្តល់​ឲ្យ​សិស្សា​នុសិស្ស​ទាំង​ក្នុ​ង​ និង​ក្រៅ​ប្រទេស​បាន​មាន​ឱកាស​ចូល​រួម​ចែក​រំលែក​​ចំណេះ​ដឹង​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាក់ស្តែង​នៅ​តាម​ថ្នាក់​មូល​ដ្ឋាន​​ និង​ទីជនបទ​​ ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ក៏ដូច​ជា​​នៅក្នុង​តំបន់​ អាស៊ី​-ប៉ាស៊ី​ហ្វិក​។

សូមបញ្ជាក់ផងដែរថា​ នៅឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលអ្នកស្ម័គ្រចិត្តជាជនជាតិ​ចំនួន​ ៤ក្រុម​ (១៦នាក់)​ នឹង​ត្រូវ​បញ្ជូន​ទៅ​ខេត្ត​ចំនួន​ ៤​ ខេត្ត​៖​ កោះ​កុង​ កំពត​ ព្រៃវែង​ និង​នៅ​រាជ​ធានី​ភ្នំពេញ​។ សម្រាប់​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​ជាតិមាន​ចំនួន​ ៦​ ក្រុម​ (មាន ២៤នាក់)​ នឹង​ត្រូវ​បញ្ជូន​ទៅឃុំ​ចំនួន​ ៦ ​ក្នុង​ស្រុក​ទឹក​ផុស​ និង​ស្រុក​កំពង់​លែង​ នៃ​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ដើម​ខែ​សីហា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​៕

 

អត្ថបទជាប់ទាក់ទង