ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញ​ក្នុង​​កិច្ច​ប្រជុំ​​ស្ដី​ពី​  “សារៈ​ប្រយោជន៍​នៃ​ការ​វិនិយោគ​ក៏សាង​បណ្ដាញ​ខ្សែរ​កាប្លិ៍​អុប​ទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះ​រាជាណាចក្រកម្ពុជា​ទៅ​ប្រទេស​ចិន​” ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដី​ពី ​ “សារៈ​ប្រយោជន៍​នៃ​ការ​វិនិយោគ​ក៏សាង​បណ្ដាញ​ខ្សែរ​កាប្លិ៍​អុប​ទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៅ​ប្រទេស​ចិន​” ដោយ​មា​ន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​មាន​បទ​បង្ហាញ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ការ​ពី​ក្រុម​ហ៊ុន​ ​Huawei​។

គោលបំណងនៃកិច្ចប្រជុំនេះគឺស្វែងយល់អំពីតម្រូវការ និង​លទ្ធភាព​ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្ដាញ​ខ្សែរ​កាប្លិ៍​អុប​ទិក​ក្រោម​បាត​សមុទ្រ​ដែល​ត​ភ្ជាប់​ផ្ទាល់​ពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៅ​ប្រទេស​ចិន​ ដើម្បី​គាំ​ទ្រ​ដល់​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​លើ​ការ​ប្រើ​ប្រាស់​សេវា​​អ៊ីន​ធឺ​ណេត​ល្បឿន​លឿន​ទាំង​ចល័ត​-អចល័ត​ និង​ដើម្បី​ត្រៀម​ចាប់​យក​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត​ជំនាន់​ទី៥​ (5G)​ នា​ឆ្នាំ២០២០​ ខាង​មុខ​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍