កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីបច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍/ជំងឺអេដស៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីបច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍/ជំងឺអេដស៍ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះមានគោលបំណងបង្កើត និងបែងចែកភារកិច្ចដល់ក្រុមការងារដើម្បីត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីបច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍/ជំងឺអេដស៍ជូនមន្ត្រីរាជការ និយោជិត បណ្ដាអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅចូលរួមបង្ការ ទប់ស្កាត់ការឆ្លងមេរោគអេដស៍/ជំងឺអេដស៍ និងបញ្ហាគ្រឿងញៀនផងដែរ៕