ឯកឧត្តម ត្រាំ អុីវតឹក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរ​ការ​របាយ​ការណ៍​ស្តី​ពី ​«និរន្តរ​ភាព​ប្រចាំ​ឆ្នាំ ​២០១៥~​​២០១៦​»​ របស់​ក្រុម​ហ៊ុន​ Smart​ Axiata​ ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម​ ត្រាំ ​អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរ​ការ​របាយការណ៍​ស្តី​ពី​ «​និរន្ត​រភាព​ប្រចាំ​ឆ្នាំ​ ២០១៥​~​២០១៦​» ​របស់​ក្រុម​ហ៊ុន​ Smart​ Axiata​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម​ Sri​ Hasan​ Malek​ ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ រួម​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន​ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា​ផង​ដែរ។​

ឯកឧត្តម​ ត្រាំ ​អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

របាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ២០១៥~២០១៦ បានបង្ហាញយ៉ាងច្បាស់នូវវិធីសាស្រ្ត​របស់​ក្រុម​ហ៊ុន​ Smart​ ក្នុង​ការ​ទ្រទ្រង់​និរន្ត​រភាព​ បង្ហាញ​អំពី​ការ​ចូល​រួម​ចំណែក​ ការ​ប្តេជ្ញា​ចិត្ត​ និង​សមិទ្ធផល​របស់​ក្រុមហ៊ុន​ ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ បរិស្ថាន​ និង​សង្គម​ ចំពោះ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥​ ~​ ២០១៦ ​ក្រោម​សសរ​ស្តម្ភ​ចំនួន​បួន​គឺ៖​
–  សសរទី១ ​លើស​ពី​ប្រាក់​ចំណេញ​រយៈ​ពេល​ខ្លី​៖​ បង្កើត​គុណ​តម្លៃ​រយៈ​ពេល​វែង​តាម​រយៈ​ការ​វិនិយោគ​របស់​ពួក​យើង​ ក៏​ដូច​ជា​ការ​ធានា​អោយ​បាន​នូវ​ការ​រួម​បញ្ចូល​ជា​ច្រើន​ទៀត​ នៅ​ក្នុង​ផលិត​ផល​ និង​សេវាកម្ម​របស់​ពួ​ក​យើង​។
–   សសរទី២​ ការកសាងធនធានមនុស្ស៖ ការបណ្តុះបណ្តាលធនធានមនុស្សលំដាប់​ពិភពលោ​ក​ ដែល​បង្កើត​ឡើង​លើ​គុណ​ត​ម្លៃ​ស្នូល​របស់​ Axiata​ ព្រម​ទាំង​ផ្តល់​កន្លែង​ធ្វើ​ការ​ដែល​អំណោយ​ផល​ចំពោះ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​អភិវឌ្ឍ​។
–   សសរទី៣ ​ដំណើរការល្អឥតខ្ចោះ៖ ការកែលម្អលើដំណើរការដើម្បីធានាបាននូវ​ប្រសិទ្ធ​ភាព​ក្នុងការ​បម្រើ​អតិថិជន​របស់​យើង​ និង​ប្រតិបត្តិការ​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន។
​-  សសរទី៤ ពិភពលោក និងសង្គម៖ ការផ្តួចផ្តើមគម្រោងក្នុងបំណង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​របស់​យើង​ និង​ការ​រួម​ចំណែក​ការងារ​ក្នុង​សង្គម​កម្ពុជា​។

លោក ថូម៉ាស ហ៊ុន នាយកប្រត្តិបត្តិក្រុមហ៊ុន Smart

លោក ថូម៉ាស ហ៊ុន នាយកប្រត្តិបត្តិក្រុមហ៊ុន Smart បានលើកឡើងថា «របាយ​ការណ៍​ស្តី​ពី​និរន្ត​រភាព​ឆ្នាំ​២០១៥​~​២០១៦​ គឺ​ជា​ការ​បញ្ជាក់​ឡើង​វិញ​នៃ​ចក្ខុវិស័យ​ សមិទ្ធផល​របស់​ក្រុមហ៊ុន​ និង​ការ​ប្តេជ្ញា​ចិត្ត​ប្រកប​ដោយ​និរន្តរ​ភាព​ដែល​ដាក់​ចេញ​ប្រកប​ដោយ​តម្លាភាព​សម្រាប់​ភាគី​ពាក់ព័ន្ធ ​និង​សារធារណៈ​ជន​បាន​ជ្រាប​។ តាម​រយៈ​ការ​សហការ​គ្នា​ជាមួយ​ដៃ​គូ​ធំៗ​ជា​ច្រើន​រួម​មាន​ អង្គ​ការ​យូណេស្កូ ​អង្គ​ការ​ស៊ី​ប៉ា​ អង្គការ​ស្ទែម​កម្ពុជា​ អង្គ​ការ​បាល់​ទាត់​រីក​រាយ​កម្ពុជា​អូស្រាលី​ អង្គការ​ទស្សនៈ​ពិភព​លោក​ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​ និង​ក្រសួង​-ស្ថាប័ន​នានា​ ដូច​ជា​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ ក្រសួង​អប់រំ​ ក្រសួង​បរិស្ថាន​ជាដើម​ ក្រុមហ៊ុន ​Smart​ បាន​ជួយ​លើក​ស្ទួយ​អោយ​ប្រជាជន​ជា​ច្រើន​មាន​សង្ឃឹម​ចំពោះ​អនាគត​ដ៏​ល្អ​ប្រសើរ​»​។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ «កោតសរសើរ​ក្រុម​ហ៊ុន​ Smart​ ចំពោះការ​រួម​ចំណែក​ដ៏​ខ្លាំង​នៅ​ក្នុង​វិស័យ​នេះ ​ហើយ​ការ​សហការ​របស់ ​Smart​ ជាមួយ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ គឺ​ជា​ឧទាហរណ៍​នៃ​ភាព​ជា​ដៃ​គូ​អភិវឌ្ឍន៍​ដែល​ចាំ​បាច់​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។ ក្រៅ​ពី​ផ្តល់​ជូន​នូវ​សេវា​ទូរស័ព្ទ​ និង​ការ​លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត​ឌី​ជី​ថល​ Smar​t ​ក៏​បាន​បង្ហាញ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​តាម​រយៈ​ការ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ដូចជា​ កម្មវិធី​អន្តេវា​សិក​ដ្ឋាន​របស់​ NIPTICT​  កម្ម​វិធី​ពាន​រង្វាន់​ ICT​ កម្ពុជា​ប្រចាំ​ឆ្នាំ​ និង​កម្ម​វិធី​អ្នក​ស្ម័គ្រ​ចិត្ត​ ICT​។ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បណ្តាក់​ទុន​បែប​ឌីជីថល​ថ្មីៗ​ ដើម្បី​ផ្ដល់​ឱកាស​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា​ រួម​ទាំង​សហគ្រិន​ និង​អ្នក​ប្រើ​ប្រាស់​កម្ម​វិធី​ឌីជីថល​នា​ពេល​អនាគត​»​។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា «ខ្ញុំជំរុញអោយក្រុមហ៊ុន Smart បន្តការចូលរួម​ចំណែក​អោយ​ច្រើន​តទៅ​ទៀត​មក​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ដូច​ជា​ការ​វិនិយោគ​រយៈ​ពេល​យូរ​អង្វែង​ទៅ​លើ​បណ្តាញ​ និង​បច្ចេក​វិទ្យា​ជឿន​លឿន ​រួម​ចំណែក​ផ្តល់​នូវ​ការ​ដោះ​ដូរ​អោយ​ទាន់​ពេល​វេលា ​ការ​អភិវឌ្ឍ​ទេព​កោសល្យ​ក្នុ​ង​តំបន់​ គំនិត​ផ្តួច​ផ្តើម​បែប​ឌីជីថល​ និង​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ CSR​ របស់​ពួក​គេ ​ដែល​មាន​ភាព​លេច​ធ្លោ​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​វិស័យ​ ICT​»​។

មុនបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្រុមហ៊ុន  Smart នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​នៅ​កម្ពុជា​ ដែល​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​មួយ​ទទួល​បាន​ភាព​ជោគ​ជ័យ​ ហើយ​ក៏​ជា​អាជីវកម្ម​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​ភាព​ល្អ​ប្រសើរ​នៅ​ប្រទេស​កម្ពុជា​។ ​យើង​ទន្ទឹង​រង់​ចាំ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ ដៃ​គូស​ន្ទនា​ សង្គម​ស៊ីវិល ​និង​វិស័យ​ឯកជន​ទាំង​អស់​សម្រាប់​ដោះ​ស្រាយ​នូវប​ញ្ហា​ប្រឈម​នានា ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​របៀប​វារៈ​សម្រាប់​ឆ្នាំ​២០៣០៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍