​សិក្ខា​សាលា​ស្តីពី​ “លទ្ធ​កម្ម​សាធារណៈ​ ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​ការជ្ជ​ទេយ្យ​បុរេ​ប្រទាន​”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម សារ៉ាក់ ខាន់ ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ចើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ស្ដីពី​ “លទ្ធ​កម្ម​សាធារណៈ​ ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​កា​រជ្ជ​ទេយ្យ​បុរេ​ប្រទាន​” នៅ​ទីស្ដី​ការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​។​

ឯកឧត្ដម សារ៉ាក់ ខាន់ ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​​គមនាគមន៍​ ដែល​ជា​គ្រូ​បង្គោល​ដើម្បី​ធ្វើ​បទ​បង្ហាញ ​និង​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ការ​ងារ​ជូន​ដល់​សិក្ខា​កាម​ដែល​ជា​មន្រ្តី​ពី​បណ្តា​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​។​

អង្គសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពី៖
– ការរៀបចំផែនការ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។
– ការរៀបចំថវិកា និងនីតិវិធីនៃការអនុវត្តថវិកាកម្មវិធី។
– ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
– ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង​នីតិ​វិធី​ចំណាយ​តាម​រជ្ជ​ទេយ្យ​បុរេ​ប្រទាន​សម្រាប់​ថវិកា​កម្ម​វិធី​។
​- កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ​និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​។

ឯកឧត្ដមរដ្ឋលេខាធិការសង្ឃឹមថាអង្គសិក្ខាសាលាទាំងមូលនាពេលនេះ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​គ្រូ​បង្គោល​ដើម្បី​ជា​ប្រយោជន៍​ផ្ដល់​នូវ​ការ​ធ្វើ​លទ្ធ​កម្ម​សាធារណៈ ​ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិការ​ជ្ជ​ទេយ្យ​បុរេ​ប្រទាន​ ដល់​អង្គភាព​របស់​ខ្លួន​ឲ្យ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​​៕​


 

អត្ថបទជាប់ទាក់ទង