កិច្ចប្រជុំស្តីពី «យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២»
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការជាតិស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ មានរយៈពេល ០៦ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបានប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករទូរគមនាគមន៍ (ប្រតិបត្តិករទូរស័ព្ទចល័ត) និងប្រតិបត្តិករប្រៃសណីយ៍ ដែលមានស្នាដៃចូលរួមយ៉ាងសកម្មលើការចូលរួមអនុវត្តផែនការជាតិលើកទី១។