សិក្ខាសាលាស្តីពី “លទ្ធកម្មសាធារណៈ ការរៀបចំថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទាន”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “លទ្ធកម្មសាធារណៈ ការរៀបចំថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទាន” នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាគ្រូបង្គោលដើម្បីធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ការងារជូនដល់សិក្ខាកាមដែលជាមន្រ្តីពីបណ្តាមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។
អង្គសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពី៖
– ការរៀបចំផែនការ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។
– ការរៀបចំថវិកា និងនីតិវិធីនៃការអនុវត្តថវិកាកម្មវិធី។
– ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
– ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី។
- កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្ដមរដ្ឋលេខាធិការសង្ឃឹមថាអង្គសិក្ខាសាលាទាំងមូលនាពេលនេះនឹងទទួលបានបទពិសោធន៍ថ្មីៗតាមរយៈការធ្វើបទបង្ហាញរបស់គ្រូបង្គោលដើម្បីជាប្រយោជន៍ផ្ដល់នូវការធ្វើលទ្ធកម្មសាធារណៈ ការរៀបចំថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទាន ដល់អង្គភាពរបស់ខ្លួនឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ៕