កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ (Postal E-Service)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងា​រនៃ​គណៈ​កម្មា​ធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិក​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ (Postal E-Service)​ នៅ​ទីស្តី​ការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​។​

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​ប្រៃ​សណីយ៍​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ «សកម្មភាព​ការងារ​ និង​ចក្ខុ​វិស័យ​របស់​ប្រៃ​សណីយ៍​កម្ពុជា​ដែល​បាន​ និង​កំពុង​អនុវត្ត​បច្ចុប្បន្ន ​និង​នា​ពេល​អនាគត​» ​ ដែល​រៀប​ចំ​ដោយ​ ឯក​ឧត្តម​ អោក​ បូរ៉ា ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃ​សណីយ៍​កម្ពុជា​។​

បទ​បង្ហាញ​នេះ​បាន​ផ្តោត​ទៅ​លើ​ខ្លឹម​សារ​សំខាន់​ៗ​៣ ​គឺ៖​
១ ទីផ្សារ​អ្នក​ប្រើ​ប្រាស់ ​និង​ទំហំ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ប្រជា​សាស្រ្ត​ ភូមិ​សាស្រ្ត ​និង​ទំហំ​សេដ្ឋ​កិច្ច​
២ វឌ្ឍនៈ​ភាព​ដំណើរ​ការ​របស់​ប្រៃ​សណីយ៍​កម្ពុជា​លើ​ការ​រីក​ចម្រើន​នៃ​រចនា​សម្ព័ន្ធ ​គម្រោង​វិនិយោគ​ និង​សកម្មភាព​នានា​
៣ ចក្ខុ​វិស័យ​ គោល​បំណង​ និង​ផែន​ការ​សកម្មភាព​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​សេវាកម្ម​នា​ថ្ងៃអនាគត​៖
​    – ផ្តល់​សេវា ​ePost​ និង​ eCommerce​
    – ពង្រឹង​សេវា​ផ្ទេរ​ប្រាក់​ឈ្មោះ ​PosTransfer​
    – ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ទីផ្សារ​ បង្កើន​ការ​ប្រើ​ប្រាស់​សាវា​បញ្ញើរ​ប្រៃ​សណីយ៍​

ឆ្លៀត​​ក្នុង​ឱកាស​នេះ ​ឯកឧត្តម​ អោក ​បូរ៉ា ​បាន​លើក​ឡើង​ថា ​"ដោយ​មើល​ឃើញ​ពីភាព​រីក​ចំរើន​ជឿន​លឿន​នៃ​ទីផ្សារ​​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​  ប្រៃ​សណីយ៍​កម្ពុជា​បាន​សហការ​ជាមួយ​នឹង​បណ្តា​ក្រុមហ៊ុន​ជាច្រើន​ ដើម្បី​វិវត្តន៍​វិស័យ​ប្រៃ​សណីយ៍​កម្ពុជា​តាម​​បែប​ប្រពៃណី​អោយ​ក្លាយ​ជា​វិស័យ​ប្រៃ​សណីយ៍​តាម​បែប​អេឡិក​ត្រូនិក​វិញ​ ដោយ​អនុវត្ត​ជា​៣​ជំហាន​គឺ​ ជំហានទី១ ​​ជំរុញ​អ្នក​ជំនួញ​ពី​តាម​ផ្ទះ​រឺ​ហាង​អាច​លក់​ទំនិញ​តាម​អន​ឡាញ ​(សេវាទិញ​ទំនិញ​តាម​អនឡាញ ​E-Commerce​)​ ជំហានទី២​ ផ្តល់​នូ​វ​ការ​ទូទាត់​តាម​អនឡាញដែលគួរឲ្យ​ទុក​ចិត្ត​បាន​ជាមួយ​នឹង​ E-Banking ​Account ​(សេវា​ទូរ​ទាត់​ទំនិញ​តាម​អន​ឡាញ E-Payment)​ និងជំហានទី៣ ​ហិរញ្ញវត្ថុ​ខ្នាត​តូច​ និង​ការ​ប្រមូល​មូល​និធី​ (សេវា​កម្ម​ហិរញ្ញវត្ថុ​តាម​អន​ឡាញ ​E-Finance​ Service​)" ។

​ដូចនេះហើយ ប្រៃ​សណីយ៍​កម្ពុជា​បាន​សហការ​ជា​ដៃ​គូរ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ក្នុងស្រុក​​ និង​​ក្រុម​​ហ៊ុន​​ក្រៅ​​ស្រុក​ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​“ក្រុម​ហ៊ុន​ប្រៃ​សណីយ៍​កម្ពុជា​អុីសូ​លូ​សិន​ (Cambodia​ Post​ eSolution​)”​ ដោយ​បំរើ​សេវាកម្ម​ ePost​ និង​ eCommerce​។​ ជា​មួយ​គ្នា​នេះ​​ដែរ​ ប្រៃ​សណីយ៍​កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ EZE​ App ​Co., ​ដើម្បី​បង្កើត​កម្មវិធី​សំរាប់​សម្រួល​ដល់​ការ​ផ្តល់​សេវា​ប្រៃ​សណីយ៍​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​បញ្ជា​ទិញ​លក់​ ការ​ទូទាត់​ប្រាក់​ (E-Payment​ & E-Finance) តាម​រយៈ​ទូរស័ព្ទ​ដៃ ​ដែល​មាន​ឈ្មោះ​ថា​ “PosTransfer”​។​


 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ