សិក្ខាសាលាស្ដីពី “ការ​កំណត់​យន្ត​ការ​សម្រាប់​គ្រប់​គ្រង​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌​មាន​”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ស្ដី​ពី ​“ការ​កំណត់​យន្ត​ការ​សម្រាប់​គ្រប់​គ្រង​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ ​និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​”។​

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

អនុក្រឹត្យនេះមានគោលបំណងធានាការគ្រប់គ្រងនិងការអនុវត្តន៍​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ដែល​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ ការ​បែង​ចែក​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​នៃ​កា​រកសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ដែល​សរសេរ​កាត់​ថា ​“ក្រុម​ប្រឹក្សា​មូល​និធិ​ ស.អ​.​” ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ស័ក្កិ​សិទ្ធិ​ភាព​ តម្លា​ភាព ​និង​គណ​នេយ្យ​ភាព​។

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖
– យន្តការអនុវត្តមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
– ការ​ប្រមូលនិងការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
– លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
– លក្ខខណ្ឌ​និងនីតិវិធីនៃការទទូទាត់រវាងវិភាគទានមូមូលនិធិនៃការកសាងសមត្ថភាព និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ជាមួយ​នឹ​ង​គម្រោង​អនុវត្ត​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​
– ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការប្រើប្រាស់មូលនិធិនៃការកសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”