ឯកឧត្ដម ត្រាំ អុីវតឹក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី «បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ របស់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ ICT ​កម្ពុជា ២០១៧»​  ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ​ “បិទ​វគ្គ​បណ្ដុះ​បណ្ដាល​របស់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត ​ICT​ កម្ពុជា​ ២០​១៧​” ដោយ​មាន​ការ​ចូល​រួម​ពី ​ឯកឧត្ដម​ លោក​ជំទាវ​ លោក​-លោក​ស្រី ​ថ្នាក់​ដឹក​នាំ​ក្រសួង​ ខេត្ត​-ស្រុក​ ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ ICT​ លោក​គ្រូ-​អ្នកគ្រូ​ សិស្សា​នុសិស្ស​ និង​សិក្ខា​កាម​សរុប​ចំនួន ២៣៦​នាក់។​

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្ត្រី រួមជាមួយប្រតិភូបានអញ្ជើញជាអធិបតីក្នុង​ពិធី ​“បិទ​វគ្គ​បណ្ដុះបណ្ដាល​ របស់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ ICT​ កម្ពុជា ​២០១៧​” នៅ​ស្រុក​ទឹក​ផុស ​ខេត្ត​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត​-ស្រុក​ ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ ICT​ លោក​គ្រូ-​អ្នកគ្រូ​ សិស្សា​នុ​សិស្ស​ និង​សិក្ខា​កាម​សរុប​ចំនួន​ ២២១នាក់​។

អ្នកស្ម័គ្រចិត្ត ICT កម្ពុជា ២០១៧ ត្រូវបានបង្កើតឡើងដោយយោង​តាម​អនុសាសន៍​របស់​ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍន៍​មូល​ដ្ឋាន​តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ មួយ​វិញ​ទៀត​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ក៏​បាន​ជួយ​លើក​កម្ពស់​​សមត្ថភាព​មន្រ្តី​រាជ​ការ​នៅ​តាម​មូលដ្ឋាន​ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ និស្សិត​ និង​យុវជន​ឱ្យ​ស្រលាញ់​កា​រ​សិក្សា​ និង​កាត់​បន្ថយ​គម្លាត​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (កុំព្យូទ័រ​ និង​ស្មាត​ហ្វូន​) ​រវាង​សហគមន៍​ជន​បទ​-ទីក្រុង​ផង​ដែរ​៕​​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍