សិក្ខាសាលា “កិច្ច​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​អំពី​ហត្ថ​លេខា​ឌី​ជី​ថល”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម កាន ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធីបតី​ក្នុង​សិក្ខា​សាលា ​“កិច្ច​ពិគ្រោះ​យោ​បល់​ទៅ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​អំពី​ ហត្ថ​លេខា​ឌីជីថល​ (Consultation​ Workshop​ on​ Draft​ Sub​ Decree​ on​ Digital​ Signature​)”​ នៅ​ទីស្តី​ការ​ក្រសួង​​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​។​ សិក្ខា​សាលា​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​នាយក​ដ្ឋាន​សន្តិសុខ​បច្ចេក​វិទ្យា​ គមនាគមន៍ ​និង​ព័ត៌​មាន​ នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​នៃ​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គមនាគមន៍​។


 
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញមកពី​ក្រសួង​-ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​ធនាគារជាតិ​នៃ​កម្ពុជា​ សមាគមន៍​ធនាគារ​នៃ​កម្ពុជា​ ធនាគារពាណិជ្ជ​ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​/​អ៊ិនធឺណិត​ ក្រុមហ៊ុន​ e-Commerce​ ក្រុមហ៊ុន​​ Payment​ Gateway​ និង​បុគ្គល​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ប្រមាណ​សរុប​ទាំងអស់​ជិត​ ១៥០រូប​ ។
 

 
ជាកិច្ចចាប់ផ្តើមសិក្ខាសាលា ឯកឧត្តម កាន ច័ន្ទមេត្តា បានរៀបរាប់អំពីសវតានៃការតាក់តែង​សេចក្តី​ព្រាង​អនុក្រឹត្យ​ នេះ​ឡើង​ ហើយ​នឹង​សារៈ​សំខាន់​នៃ​ការ​ប្រើប្រាស់​ Digital​ Signature​  នៅ​លើ​អនឡាញ។​ ជាកិច្ចបន្តដើម្បី​ឲ្យ​អ្ន​ក ​ចូល​រួម​កាន់​តែ​មាន​ភាពជ្រួត​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ផល​ប្រយោជន៍នៃការ​ប្រើ​ប្រាស់​ហត្ថលេខា​ឌីជីថល ​(Digital Signature)​ លោក អ៊ូ ​ផាន់​ណារិទ្ធ​ ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ បាន​លើកយក​ទស្សនា​ទាន​នៃ​ការ​ប្រើប្រាស់ ​Digital Signature ការ​គ្រប់គ្រង​ និង​មុខងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​៕

កិច្ចពិគ្រោះយោបល់បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយលទ្ធផល​ល្អ​ប្រសើរ​ និង​បាន​បញ្ចប់​ទៅ​នា​វេលា​ម៉ោ​ង​ ១១:១៥ ​នា​ថ្ងៃ​ខែឆ្នាំដដែល​៕


​​

អត្ថបទជាប់ទាក់ទង