ឯកឧត្តម ត្រាំ អុីវតឹក​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​សន្និសីទ​​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ និង​ដៃ​គូ​សន្ទនា​សី្ត​ពី​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​ ២០១៧

សិង្ហបុរី៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី  ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ និង​ដៃ​គូ​សន្ទនា​សី្ត​ពី​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​ ២០១៧​ ក្រោម​ប្រធន​បទ​ “ការ​កាត់​បន្ថយ​គម្លាត​គោល​នយោបាយ​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​”​ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​-ស្ថាប័ន​ ដែល​ទទួល​បន្ទុក​លើ​វិស័យ​ ICT​ និង​វិស័យ​សន្តិសុខ​ជាតិ ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ និង​ប្រទេស​ដៃ​គូ​អភិវឌ្ឍ​មួយ​ចំនួន​រួម​មាន ​អូស្ត្រាលី ​នូវែល​ហ្សេឡង់​ដិ៍​ (New​ Zealand)​ ចិន ​ជប៉ុន​ និង​អាមេរិក​។ ​កិច្ច​ប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​​ក្នុង​តំបន់​ ចែក​រំលែក​ព័ត៌​មាន​ និង​ឧត្តមានុវត្ត​ក្នុង​ការ​បញ្ចៀស​ ការ​ទប់​ស្កាត់​ ព្រម​ទាំង​ការ​ប្រឈម​ចំពោះ​ការ​កសាង​សន្តិសុខ​ និង​ភាព​ធន់​ នៃ​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​នៅ​ក្នុង​យុគសម័យ​ឌីជីថល​៕

 

អត្ថបទជាប់ទាក់ទង