ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាមួយសារជីវកម្មទូរគមនាគមន៍កូរ៉េ នៅ Raffles Hotel Le Royal Phnom Penh
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយសារជីវកម្មទូរគមនាគមន៍កូរ៉េ លើកិច្ចសហប្រតិបត្តិការស្ដីពីដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្លាតវៃដើម្បីជំរុញសុខមាលភាពសាធារណៈ។