ឯកឧត្ដម ត្រាំ អុីវតឹក​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង​ ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគមន៍​ ដើម្បី​ពិនិត្យ​ពិភាក្សា​និង​សម្រេច​លើ​របៀប​វារៈ​ចំនួន​០៣​ គឺ​
១.ការជ្រើសរើសធនាគារដើម្បីបើកគណនីរបស់មូលនិធិ​
២.ផែន​ការ​ការងារ​ និង​ផែន​ការ​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រឹក្សា​ភិបាល​ និង​លេខា​ធិការដ្ឋាន​ឆ្នាំ​២០១៧​
៣.ការផ្ដល់លាភការ​ ប្រាក់​បំណាច់​ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ក្រុម​ប្រឹក្សា​ភិបាល​ និងមន្ត្រី​នៃ​លេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​ និង​ការងារ​ពាក់​ព័ន្ធ​ផ្សេង​ទៀត៕​​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍