ឯកឧត្តម ត្រាំ អុីវតឹក បានអញ្ជើញចូលរួមកម្មវិធីវេទិកាស្តីពី “3rd Asia Pacific Submarine Networks Forum” នៅទីក្រុងហាងចូវ
ទីក្រុងហាងចូវ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញចូលរួមកម្មវិធីវេទិកាស្តីពី “3rd Asia Pacific Submarine Networks Forum”។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Huawei Technologies និង Huawei Marine Networks ដោយផ្តោតទៅលើសារៈសំខាន់នៃការតភ្ជាប់ លទ្ធភាពក្នុងការវិនិយោគ ការគ្រប់គ្រង និងការការពារបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ជម្រុញអ៊ីនធឺណិតអោយមានល្បឿនលឿន ដើម្បីជាការឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតជុំវិញពិភពលោក ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ ក៏បានអញ្ជើញទស្សនា និងស្វែងយល់អំពីប្រព័ន្ធ E-Government Cloud នៅ E-Government Cloud and Data Center ទីក្រុងចាស៊ីង ផងដែរ។