កិច្ច​ពិ​ភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍន​ភាព​ការងារ​ និង​មុខ​ងារ​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ប្រៃ​សណីយ៍​កម្ពុជា​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគម៍បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ពិ​ភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍន​ភាព​ការងារ​ និង​មុខ​ងារ​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ប្រៃ​សណីយ៍​កម្ពុជា​ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ ​និង​ក្រុម​ហ៊ុន​ LoDiCS​ Co., ​Ltd​។

ឯកឧត្តម ឯក វណ្ណឌី ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគម៍

ជាមួយគ្នានោះ អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ធ្វើ​បទ​បង្ហាញ​ពី​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​តាំង​ពី​ថ្នាក់​លើ​រ​ហូត​ដល់​ថ្នាក់​ក្រោម​ ព្រម​ទាំង​បាន​បង្ហាញ​ពី​​​សកម្មភាព​ការងារ​ និង​តួនាទី​របស់​ក្រសួង​ផង​ដែរ​។

នៅ​ក្នុង​បទ​បង្ហាញ​របស់​ប្រៃ​សណីយ៍​កម្ពុជា​ ឯកឧត្តម​ អោក ​បូរ៉ា ​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ដំណើរ​ការ​របស់​ប្រៃ​សណីយ៍​កម្ពុជា​ដោយ​ផ្តោត​ទៅ​លើ​ការ​រីក​ចំរើន​នៃ​រចនា​សម្ព័ន្ធ​ ក៏​ដូច​ជា​គម្រោង​វិនិយោគ​ និង​សេវាកម្ម​របស់​ប្រៃ​សណីយ៍​កម្ពុជា​។

ទន្ទឹមនឹងនោះ ឯកឧត្តមបានបន្ថែមនូវផែនទីផ្លូវដើរសម្រាប់ទទួលបញ្ញើ​​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក (E-Commerce)​​ ដែល​បែង​ចែក​ជា​៥​ផ្នែក​ផ្សេងៗ​គឺ៖​
១.​ តម្រូវការប្រតិបត្តិការបឋម
២. ព័ត៌មានដំណើរការរបស់បញ្ញើ
​៣. ប្តូ​រទិន្នន័យ​ប្រកប​ដោយ​គុណ​ភាព​
៤. បញ្ជួល​ជាមួយប្រព័ន្ធភស្តុភារឆ្លងដែន
៥. បង្កើនទំនុកចិត្ត។

បន្ថែមពីនេះ ក្រុមការងាររបស់ប្រៃសណីយ៍​កម្ពុជា​ក៏​បាន​បង្ហាញ​ពីរចនាសម្ព័ន្ធ​ ផែន​ការ​អាជីវកម្ម​ និង​សេវា​កម្ម​ផ្សេងៗ​របស់​ក្រុមហ៊ុន​រួម​ទុន​ (Joint​ Venture​ Compnay)​ Cambodia​ Post ​eSolution ​Plc​ មាន​ដូច​ជា ​ePost​ or​ PostPay​ or​ Post​Cash​ (E-Wallet,​ E-Payment​/Billing​, ​E-Remittance,​ Post Services,​ E-Delivery​ and Transportation​,​ and​ User​ Flow​: Mobile​ Apps​, Kiosk&Browser​) ​E-Ticket​, E-Government.​

មុននឹងបញ្ចប់ ភាគី​ទាំង​សង​ខាង​បាន​ធ្វើ​ការ​ចែក​រំលែក​បទ​នូវ​ពិសោធន៍​បន្ថែម​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​ការ​អនុវត្ត​កន្លង​មក​នៃ​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍​របស់​ប្រទេស​កូរ៉េ។​


 

អត្ថបទជាប់ទាក់ទង