សិក្ខាសាលាស្ដីពីអនាគតនៃឧស្សាហកម្មទូរគមនាគមន៍-គម្រោងភាពជាអ្នកដឹកនាំវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងកម្មវិធីផ្កាយរណបឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីអនាគតនៃឧស្សាហកម្មទូរគមនាគមន៍-គម្រោងភាពជាអ្នកដឹកនាំវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងកម្មវិធីផ្កាយរណបឆ្នាំ២០១៧។សិក្ខាសាលាត្រូវបានរៀបចំក្រោមគំនិតផ្ដួចផ្ដើមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមកិច្ចសហការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ដោយមានការចូលរួមពីបណ្ដាប្រតិបត្តិករទូរគមនាគមន៍ក្នុងប្រទេស-សាជីវកម្មទូរគមនាគមន៍កូរ៉េ និងប្រតិភូមកពីប្រទេសឡាវជាច្រើនរូបផងដែរ។