សិក្ខា​សាលា​ស្តីពី​និន្នាការ​វិវត្ត​ទូរ​គមនាគមន៍​នា​អនាគត​ គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និងព័ត៌មាន​ និង​កម្មវិធី​ផ្កាយ​រណប​​ (Satellite)​ ឆ្នាំ​២០១៧

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្តមអនុរដ្ឋ​លេខា​ធិការ​ សុខ ពុទ្ធិវុធ ​តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ស្តីពី​និន្នាការ​វិវត្ត​ទូរ​គមនាគមន៍​នា​អនាគត​ គម្រោង​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និងព័ត៌មាន​ និង​កម្មវិធី​ផ្កាយ​រណប​​ (Satellite)​ ឆ្នាំ​២០១៧។​

ឯកឧត្តម សុខ ពុទ្ធិវុធ ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​

សិក្ខាសាលាមានការចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួងប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ គណៈ​ប្រតិភូ​សារ​ជីវកម្ម​ទូរ​គមនាគមន៍​កូរ៉េ ​(KT ​Corporation) ​អន្តរ​ក្រសួង ​ទូរ​គមនាគមន៍​កម្ពុជា​ និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា​ និង​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ក្នុង​ស្រុក​ ដោយ​ផ្តោត​សារៈ​ទៅ​លើ​៖
​១. ការផ្តល់សេវាអ៊ីនធឺណែតជាសាធារណៈ
២. ការភ្ជាប់អ៊ីនធើណែតតាមសាលា
៣. ការផ្តល់ការថែរទាំសុខមាលភាពអេឡិចត្រូនិក (e-health Care)
៥. បច្ចេកវិទ្យា ៥G និងប្រើប្រាស់មធ្យោបាយទំទាក់ទំនងផ្កាយរណប (Satellite) ​ដើម្បី​ពិនិត្យ​តាម​ដាន​អាកាស​ធាតុ ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​
៦. និងការភ្ជាប់ការបណ្តុះបណ្តាលពីចម្ងាយ (e-learning)៕

 

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី