ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរៈកិច្ចស្ដីពី “ការក្រសោបយកសេដ្ឋកិច្ចឌីជីថល”
ខេត្តសៀមរាប៖ រសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសមាគមន៍ CIO Asean បានរៀបចំវេទិកាធុរៈកិច្ចក្រោមប្រធានបទ “ការក្រសោបយកសេដ្ឋកិច្ចឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វេទិកានេះត្រូវបានប្រារពឡើងដំណាលគ្នាជាមួយកិច្ចប្រជុំថា្នក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន ដែលអ្នកចូលរួម និងវាគ្មិនជាតិ-អន្តរជាតិ ប្រមាណមួយរយនាក់ដែលមកពីខាងរដ្ឋាភិបាល វិស័យឯកជន សាកលវិទ្យាល័យ និងសហគមន៍នានា ដើម្បីចែករំលែកទស្សនៈ ឧត្តមានុវត្តន៍ និងផ្តល់យោបល់ ដើម្បីចូលរួមក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ទាំងនេះបង្ហាញយ៉ាងជាក់ច្បាស់នូវការតាំងចិត្តរបស់វិស័យសាធារណៈ វិស័យឯកជន សាកលវិទ្យាល័យ និងសហគមន៍ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីវេទិកាធុរៈកិច្ចក៏មានការតាំងពិព័រណ៍ធុរៈកិច្ចបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលនឹងប្រារពឡើងពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ ក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងស្រុក និងកម្រិតតំបន់ចំនួនប្រមាណ ៤០ក្រុមហ៊ុន បានចូលរួមធ្វើការតាំងបង្ហាញនូវផលិតផលថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ជាអាទិ៍៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ សេវាកម្មអនឡាញ (Online Service) មាតិកាឌីជីថល (Digital Contents) ពាណិជ្ជកម្មអេឡិកត្រូនិក (e-Commerce) រដ្ឋាភិបាលអេឡិកត្រូនិក (e-Government) ទិន្នន័យធំ (Big-Data) អ៊ីនធឺណេតនៃវត្ថុ (Internet of Thing “IoT”), ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunication Infrastructure) និងសេវាទូរគមនាគមន៍ (Telecommunication Services)។ ពិព័រណ៍ធុរៈកិច្ចនេះ ក៏ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាអាទិ៍៖ ក្រុមហ៊ុនចាប់ផ្តើមថ្មី (Start-Up) សហគ្រាសធុនតូច និងមធ្យម (SMEs) ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment “FDI”) និងធានាគារ ដើម្បីធ្វើការពិភាក្សាស្វែងរកលទ្ធភាពក្នុងការវិនិយោគ និងសហប្រតិបត្តិការផ្នែកធុរៈកិច្ច។
ក្រុមហ៊ុន និងស្ថាប័នចូលរួមមាន៖ 1.Smart Axiata, 2.Huawei, 3.CFOCN, 4.Metfone, 5.SEATEL, 6.St Electronic, 7.Ministry of Posts and Telecommunication, 8.Ministry of Commerce, 9.Ministry of Public Works and Transport, 10.Sabay Osja Co.Ltd, 11.Open Institute, 12.Cambodia Post, 13.Telecom Cambodia, 14.BookMeBus, 15.People in Need, 16.ArrowDot, 17.MLAB, 18.Codingate Co.Ltd, 19.BarCamp Cambodia, 20.Direx Play, 21.FrenchTech, 22.Angkor E&C, 23.PiPay, 24.Edemy, 25.PayOn, 26.KAP, 27.Te Aik Hong,…