ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញដឹកនាំមន្ត្រីរាជការជាន់ខ្ពស់ក្រសួង ថ្វាយកម្រងផ្កា ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំមន្ត្រីរាជការជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្វាយកម្រងផ្កា ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។