ឯកឧត្ដម ត្រាំ អុីវតឹក អនុញ្ញាតឱ្យលោក Wu Weitao, Huawei SEA Regional President ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Wu Weitao, Huawei SEA Regional President ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
កិច្ចជំនួបនេះបានផ្តោតពិភាក្សាទៅលើការវិនិយោគខ្សែកាប្លិ៍ក្រោមបាតសមុទ្រ (Submarine Cable) តភ្ជាប់ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័ស នៃតម្រូវការអ៊ីនធឺណិតល្បឿនលឿន។ បន្ថែមពីនេះទៀត កិច្ចពិភាក្សាបានផ្តោតទៅលើការដាក់អោយដំណើរការសម្ភារៈបរិក្ខារតាមប្រព័ន្ធខ្សែកាប្លិ៍អុបទិកនៅតាមលំនៅដ្ឋាន (FTTH) ក្នុងខេត្តសៀមរាប។