ឯកឧត្ដម​ ត្រាំ អុីវតឹក ​អនុញ្ញាត​ឱ្យ​លោក​ Wu​ Weitao​, Huawei​ SEA​ Regional ​President​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី​១០ ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​នៅទីស្ដីការ​ក្រសួង ​ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អនុញ្ញាត​ឱ្យ​លោក​ Wu​ Weitao​, Huawei​ SEA​ Regional ​President​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​។​

កិច្ចជំនួប​នេះ​បាន​ផ្តោត​ពិភាក្សា​ទៅ​លើ​ការ​វិនិយោគ​ខ្សែ​កាប្លិ៍​ក្រោម​បាត​សមុទ្រ​ (Submarine ​Cable) ​តភ្ជាប់​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ទៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​នៃ​តម្រូវ​ការ​អ៊ីន​ធឺណិត​ល្បឿន​លឿន​។ បន្ថែម​ពី​នេះ​ទៀត​ កិច្ច​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​ការ​ដាក់​អោយ​ដំណើរ​ការ​សម្ភារៈ​បរិក្ខារ​តាម​ប្រព័ន្ធ​ខ្សែ​កាប្លិ៍​អុប​ទិក​នៅ​តាម​លំ​នៅ​ដ្ឋាន​ (FTTH)​ ក្នុង​ខេត្ត​សៀម​រាប​។

​ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

Mr. Wu​ Weitao​, Huawei​ SEA​ Regional ​President


 

អត្ថបទជាប់ទាក់ទង