​កិច្ច​ប្រជុំ​ពិភាក្សា​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្នុង​វិស័យ​ប្រៃ​សណីយ៍​

រាជធានីភ្នំពេញ៖ នាព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង​ ឯកឧត្តម​ ឯក​ វណ្ណឌី​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើ់ញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​ខាង​ផ្នែក​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ ដើម្បី​ពិភាក្សា​ការងារ​លើ​ប្រធាន​បទ​សំខាន់ៗ​ ០៣​គឺ៖​
១.​ការ​ពិនិត្យ​ទៅលើ​គម្រោង​ថវិកា​ក្នុង​ការ​រៀប​ចំផែនការ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​សេវា​ប្រៃ​សណីយ៍​ពី​បែប​បុរាណ​ទៅបែប​សម័យ​ដោយ​ផ្សារ​ភ្ជាប់​នឹង​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន​
២.ការ​ពិនិត្យ​ទៅ​លើ​ការ​ស្នើ​​សុំ​ជួប​របស់​អង្គការ​ JICA​ ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​របស់​វិស័យ​ប្រៃ​សណីយ៍​
៣.ការ​ពិនិត្យ​មើល​ទៅ​លើ​ផែនការ​ក្នុង​ការ​រៀប​ចំបទ​ដ្ឋាន​គតិយុត្តិ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍​បែប​ទំនើប​។​

ជាមួយគ្នានេះ ​ឯកឧត្តម​ លីវ​ គឹមហេង ​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​រៀប​ចំ​គំរោង​ផែន​ការ​ផ្សេងៗ​ឲ្យ​បាន​រួចរាល់​ដើម្បី​ពន្លឿន​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍​បាន​ឆាប់​រហ័ស​។​ ដូចគ្នានេះ​ដែរ​ ឯកឧត្តម​រដ្ឋលេខា​ធិការ​ ឯក វណ្ណឌី​ ក៏​បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​រៀប​ចំឯកសារ​ និង​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ប្រៃ​សណីយ៍ ​និង​វិស័យ​ភស្តុភារ​ ដើម្បី​ពិភាក្សា​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌​មាន​ជាមួយ​អង្គការ​ JICA​ នាពេល​ខាង​មុខនេះ។​ ជាចុង​ក្រោយ​ ឯកឧត្តម​ ឯក វណ្ណឌី​ សង្ឃឹម​ថា​ កិច្ច​ការងារ​ជំរុញ​ការ​អភិវឌ្ឍ​សេវាពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ពិត​ជា​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​ឆាប់​ៗនេះ៕​


 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ