ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និងប៉ាស៊ីហ្វិក​ ២០១៧​ – ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី ​4G ​ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​

រាជធានីភ្នំពេញ៖​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ ​ឯកឧត្ដម​ សុខ​ ពុទ្ធីវុធ​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ២០១៧​ -​ ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី​ 4G​ ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​ ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ (MPTC)​ ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ (ITU)​ ប្រព្រឹត្ត​ទៅ​ចាប់​ពីរ​សៀល​ថ្ងៃ​ទី​០៦​ នឹង​បាន​បញ្ចប់​នៅរសៀល​ថ្ងៃ​ទី​០៧ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ ​នៅ​សណ្ឋា​គារ​សុខា ​រាជ​ធានី​ភ្នំពេញ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

ពិធីបិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ ​មាន​ការអញ្ជើញ​ចូល​ដោយ​ លោក​ François​ RANCY​ នាយក​ការិយាល័យ ​ទទួល​បន្ទុក​ផ្នែក​វិទ្យុ​គមនាគមន៍​ (BR) ​នៃ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ (ITU)​ និង​អ្នក​ជំនាញ​មក​ពី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​កម្ពុជា​ ក្រសួង​-ស្ថាប័នជាតិ ​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា ​ប្រតិភូ​តំណាង​ប្រទេស​ជា​សមាជិក​ ITU​ មក​ពី​ជាង​២០ប្រទេស ​ប្រតិបត្តិករ​ទូរ​គមនាគមន៍​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​។​

នៅក្នុ​ងពិធិបិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ ​លោក ​​François​ Rancy ​សង្ឃឹម​ថា​នឹង​ជួយ​ចែក​រំលែក​នូវ​ចក្ខុវិស័យ​ទៅ​កាន់​ការ​វិវឌ្ឍ​របស់​វិទ្យុ​គមនាគមន៍​តាម​រយ:​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​ថ្មីៗ​ និង​ការ​ចូល​រួម​ដោយ​ស្ថាប័ន​ផ្សេងៗ​ក្នុង​ការ​ជម្រុញ​វិស័យ​វិទ្យុ​គមនាគមន៍​នា​ថ្ងៃ​អនាគត​អោយ​កាន់​តែ​ប្រសើរ​ឡើង។​


​ឯកឧត្ដម​ សុខ​ ពុទ្ធីវុធ​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍
 

ក្នុងឱកាសនោះ ​ឯកឧត្តម​ សុខពុទ្ធីវុធ​ អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខា​កាម​ និង​ជាពិសេស​វាគ្មិ​នដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ទាំងអស់​។ ​ឯកឧត្តម​ សង្ឃឹម​ថា​សិក្ខា​សាលា​នេះ​នឹង​ផ្តល់​ព័ត៌​មាន​ជា​ច្រើន​សម្រាប់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ និង​សិក្ខា​បាន​ចូល​រួម​ទាំង​អស់​ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មីៗ​ និង​ជា​ពិសេស​ទទួល​បាន​នូវ​ឱកាស​ និង​លទ្ធភាព​ទទួល​យក​នៅ​ពេល​បច្ចេកវិទ្យា​ 5G​ មក​ដល់​។​

តាមរ​យៈ​សិក្ខា​សាលា​នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​ជួយ​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំ​ទ្រ​ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ ​ICT ​នៅ​កម្ពុជា​៕​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”