ពិធី​​ប្រកួត​ដណ្តើម​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌​មាន​អាស៊ាន​​ឆ្នាំ​២០១៧ ​(AICTA​ ២០១៧)

សៀមរាប ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៖ ​ពិធី​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​អាស៊ាន​​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​​របស់​អាស៊ាន​ស្រប​ពេល​នឹង​កិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​មន្រ្តី ​និង​ថ្នាក់​រដ្ឋ​មន្រ្តី​ទូរ​គមនាគមន៍​អាស៊ាន​ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​គមនាគមន៍​ ​និងព័ត៌មាន​ ជំរុញ​ការ​ច្នៃ​ប្រឌិត​និង​នវានុវត្តន៍​​ លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​ផ្តល់​កាលានុវត្តិភាព​សម្រាប់​ធុរកិច្ច​ និង​ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ ​តាមរយៈ​ការ​ទទួល​ស្គាល់​នូវ​សមិទ្ធ​ផល​​​បច្ចេក​វិទ្យា​គមនាគមន៍​​និង​ព័ត៌​មាន​ដែល​ល្អ​បំផុត​នៅ​ក្នុង​ចំណោម​ស្ថាប័ន​ អង្គការ​ ក្រុម​ហ៊ុន​ឬសហគ្រាស​នៅ​ទូទាំង​តំបន់​អាស៊ាន​​​។ ​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​​និង​ព័ត៌​មាន​អាស៊ាន​ឆ្នាំ​២០១៧​នេះ ​មាន៦វិញ្ញាសាគឺ​៖ ទី១.វិស័យសាធារណៈ​ ទី២.​វិស័យឯកជន​ ទី៣​.ទំនួលខុ​ស​ត្រូវ​សង្គម​របស់​សហគ្រាស​ ទី៤.​មាតិកា​ឌី​ជីថល​ ទី៥.​ការ​ចាប់​ផ្តើម​ធុរ​កិច្ចថ្មី​ និង​ទី៦​.ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​។​

ពិធីប្រកួតដណ្តើម​ពានរ​​ង្វាន់​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​សៀមរាប​ នា​ថ្ងៃ​ទី២៩​-៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​។ ​ការ​ប្រកួត​នេះ ​មាន​ពីរ​ដំណាក់កាលគឺ​៖ វគ្គជម្រុះ ​និង​វគ្គផ្តាច់ព្រ័ត្រ​។ ក្នុង​វគ្គ​ជម្រុះ​មាន​ក្រុមហ៊ុន​/ស្ថាប័ន​ចំនួន​១១៣ ​មក​ពី​ប្រទេស​អាស៊ាន​ទាំង​១០​ បាន​ចូល​រួម​ប្រកួត​ប្រជែង​ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​។ ​

ក្នុងវគ្គផ្តាច់ព្រ័តនៅសល់​តែ​១​៨ក្រុមហ៊ុន​/ស្ថាប័ន​ ដើម្បី​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​ មេដាយ​ប្រាក់​ និងមេដាយ​សំរិ​ទ្ធ​ ក្រោម​ការ​វាយ​តម្លៃ​ពី​គណៈ​មេ​ប្រយោគ​ឯក​ទេស​ចំនួន​១២​រូប​មក​​ពីបណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ ប្រទេស​ជប៉ុន​ និង​ប្រទេសចិន​។

ជាលទ្ធផល ក្នុងចំណោមប្រទេស​អាស៊ាន​ទាំង​១០​ដែល​បាន​ចូល​រួម​ប្រកួត​ មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ដែល​បាន​ទទួល​មេ​ដាយ​គឺ៖​
ទី១.កម្ពុជា​         ទទួលបានមេដាយមាស ចំនួន៣
ទី២.ថៃ              ទទួលបានមេដាយមាស ចំនួន១ មេដាយប្រាក់ ចំនួន២​, មេដាយសំរិទ្ធ​ ចំនួន​៤
​ទី៣.សឹង្ហបុរី       ទទួលបានមេដាយមាស ចំនួន១ មេដាយប្រាក់ ចំនួន១
ទី៤.ឥណ្ឌូនេស៊ី   ទទួលបានមេដាយមាស ចំនួន១
ទី៥.វៀតណាម   ទទួលបានមេដាយប្រាក់ ចំនួន២ មេដាយសំរិទ្ធ ចំនួន១
ទី៦.ឡាវ            ទទួលបានមេដាយប្រាក់ ចំនួន១ មេដាយសំរិទ្ធ ចំនួន១

ក្រុមហ៊ុន/ស្ថាប័ន ដែលទទួលបានមេដាយមាសរួមមាន​៖ Infocomm ​Media​ Delevelopment ​Authority ​of​ Singapore​ (សឹង្ហបុរី)​ លើ​វិញ្ញាសា ​វិស័យ​សាធារណៈ​ Codingate ​(កម្ពុជា)​ លើវិញ្ញាសា​ វិស័យ​ឯកជន​ Open ​Institute​ (កម្ពុជា) ​លើវិញ្ញាសា ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សហគ្រាស​ PRO-Toys​ Co.Ltd.​ (ថៃ)​ លើវិញ្ញាសា​ មាតិកា​ព័ត៌មាន​ Camtasia​ Technology​ Co.Ltd ​(កម្ពុជា) ​លើវិញ្ញាសា​ ចាប់ផ្តើម​ធុរកិច្ចថ្មី​ CIMOL ​(ឥណ្ឌូនេស៊ី)​ លើ​វិញ្ញាសា ​ការ​ស្រាវ​ជ្រា​វ និង​អភិវឌ្ឍន៍​។


 

អត្ថបទជាប់ទាក់ទង