កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ ​Postal ​E-Services​

រាជធានីភ្នំពេញ៖ ​នាព្រឹក​ថ្ងៃ​ពុធ ​០៩រោច​ ខែបុស្ស​ ឆ្នាំ​រកា ​នព្វស័ក​ ព.ស ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ទីស្តី​ការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ លោក​ជំទាវ​ ជ្រឹង​ បុទុមរង្សី​ អនុ​រដ្ឋ​លេខាធិការ​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ Postal​ E-Services​ ដើម្បី​ត្រួត​ពិនិត្យ​លើ​បទ​ដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ដែល​អាច​ជួយ​ជំរុញ​ការ​អភវិឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ឲ្យ​ដើរ​ទាន់​ភាព​ជឿន​លឿន​របស់​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ ។
 

លោក​ជំទាវ​ ជ្រឹង​ បុទុម​រង្សី​ អនុ​រដ្ឋ​លេខាធិកា​រ​ ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

នៅក្នុង​កិច្ច​ប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​សកល​ឲ្យ​ផ្សារ​ភ្ជាប់​ជាមួយ​វិស័យ​ប្រៃ​សណីយ៍​តាម​បែប​អេឡិក​ត្រូនិក​។ មួយវិញទៀត​ គោល​នយោបាយ​ជាតិ​ថ្មី​នេះ​ក៏​បាន​កំណត់​គោល​ដៅ​ក្នុង​ការ​ពង្រីក​សេវា​ប្រៃ​សណីយ៍​នៅ​កម្ពុជា​ឲ្យ​បាន​ទូលំ​ទូលាយ ​និង​ពង្រឹង​គុណ​ភាព​សេវា​ឲ្យ​បាន​ល្អ​ ដែល​ប្រជាជន​គ្រប់​តំបន់​អាច​ប្រើ​ប្រាស់​បាន​ទាំង​សេវា​ប្រៃ​សណីយ៍​សកល​ និង​សេវា​ប្រៃ​សណីយ៍​តាម​បែប​អេឡិក​ត្រូនិក​។​
 
បន្ថែមពីនេះ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​បាន​ពិនិត្យ​បន្ថែម​ទៅ​លើ​ការ​វិវឌ្ឍ​របស់​វិស័យ​ប្រៃសណីយ៍​ដែល​អាច​ជួយ​ជំរុញ​ប្រតិបត្តិករ​វិវឌ្ឍ​ន៍​សេវា​​របស់​​ខ្លួន​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ប្រជាជាជន​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​យោង​តាម​ភាព​ទំនើប​ជឿន​លឿន​នៃ​បច្ចេក​វិទ្យា​អេឡិក​ត្រូនិក​។​


 

អត្ថបទជាប់ទាក់ទង